• English
  • Swahili
  • 한국어
  • Русский
  • Español
  • Português
  • Shqip
  • Deutsch
  • ភាសាខ្មែរ
  • Polski
  • More
    • English
    • Swahili
    • 한국어
    • Русский
    • Español
    • Português
    • Shqip
    • Deutsch
    • ភាសាខ្មែរ
    • Polski

  • English
  • Swahili
  • 한국어
  • Русский
  • Español
  • Português
  • Shqip
  • Deutsch
  • ភាសាខ្មែរ
  • Polski

សន្តិភាពបានមកដល់ហើយ

 ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានបង្កើតយើងមកឲ្យក្លាយជាកូនរបស់ទ្រង់។  

 

 គួរឲ្យសោកស្តាយអំពើបាបបានបំបែកយើងចេញពីព្រះវរបិតារបស់យើង។ 

  

ទោះជាយ៉ាងណាក៏ដោយព្រះវរបិតានៅតែស្រឡាញ់យើង និងបានចាត់បញ្ជូនព្រះរាជបុត្រា ព្រះនាមថា យេស៊ូ(ព្រះមេស្ស៊ី ព្រះសង្រ្គោះ) ដើម្បីនាំយើងវិលត្រលប់ទៅរកទ្រង់វិញ។

  

ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះ‌បិតាឡើយ លើក‌លែងតែទៅតាមរយៈខ្ញុំ»។

  

ព្រះយេស៊ូជាផ្លូវតែមួយគត់ ពីព្រោះ ព្រះជាម្ចាស់បានធ្វើឲ្យព្រះយេស៊ូ​ ជាអង្គមិនដែលប្រព្រឹត្តបាបសោះ ក្លាយជាតួបាបដោយសារបាបរបស់យើង ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតវិញ។

  

កន្សែងស្អាតមួយ អាចជម្រះភាពកខ្វក់វត្ថុមួយបានស្អាតល្អ។ ភាពកខ្វក់នៃវត្ថុនោះត្រូវបានជម្រះចេញ ឯភាពកខ្វក់នោះក៏ត្រូវបានផ្ទេរទៅប្រឡាក់នៅលើកន្សែងវិញ។

  

ព្រះលោហិតរបស់ព្រះយេស៊ូ ​គឺជាកន្សែងនោះដែលជម្រះភាពកខ្វក់នៃបាបរបស់យើង ហើយធ្វើឲ្យយើងបានស្អាតល្អ។

  

ការដាក់ទោសសម្រាប់បាបនោះតែងតែជាសេចក្ដីស្លាប់ គឺជាសេចក្តីស្លាប់អស់កល្បជានិច្ច។

  

ដោយសារសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ចំពោះយើង ព្រះយេស៊ូបានសុគតនៅលើឈើឆ្កាងជំនួសយើងដើម្បីប្រទានឲ្យយើងមានជីវិត គឺជាជីវិតអស់កល្បជានិច្ច។

 

ព្រះយេស៊ូគ្មានបាបសោះ

  

ព្រះវរបិតាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ពីសុគតឡើងវិញ ដូចបានកត់ទុកជាច្រើនសតវត្សមកហើយដោយពួកហោរាជាច្រើនដែលមាននៅក្នុងកណ្ឌគម្ពីហេព្រើរ បានអះអាងយ៉ាងច្បាស់ថាទ្រង់គ្មានបាបសោះ ហើយព្រះអង្គសមបំផុតធ្វើជាព្រះសង្គ្រោះរបស់អ្នកជារៀងរហូតតទៅ។

  

ដូច្នេះហើយ ចូរកែប្រែចិត្ត ហើយត្រលប់ទៅរកព្រះអង្គវិញ ទើបបាបរបស់អ្នកត្រូវបានជម្រះចេញ និងជាពេលវេលាត្រលប់មក នៅក្នុងព្រះវត្តមានរបស់ទ្រង់ជាថ្មី។ អស់អ្នកណាដែលជឿលើព្រះយេស៊ូ ទទួលបាននូវការអត់ទោសពីបាប។

  

ព្រះយេស៊ូជាផ្លូវដើម្បីឲ្យយើងមានបទពិសោធន៍ជីវិតថ្មីក្នុងពេលឥឡូវនេះ ជាជីវិតមួយដែលកើតមកពីព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់។

  

សូមអធិស្ឋាន ទៅកាន់ព្រះវរបិតានៅស្ថានសួគ៌ ហើយទូលសុំឲ្យទ្រង់សង្រ្គោះអ្នក។

  

ចូរទទួលជឿព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ក្នុងពេលឥឡូវនេះ ជាព្រះសង្គ្រោះ និង​ជាព្រះអម្ចាស់ នោះព្រះបន្ទូលសន្យាពីពេលវេលាត្រលប់មកនៅក្នុងព្រះវត្តមានរបស់ទ្រង់ជាថ្មី នឹងបានប្រទានមកអ្នក។

  

កុំបង្អង់។ កុំមានភាពភ័យខ្លាចឡើយ។

   

ព្រះគម្ពី រ៉ូម ជំពូក៥ខ១ «ដូច្នេះ ​យើង​ត្រូវបានរាប់ជា​សុចរិតដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះជាម្ចាស់តាម‌រយៈ​ព្រះ‌យេស៊ូគ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង»។ 




 

ស្វែងយល់បន្ថែមទៀត 


   

ជំហានបន្ទាប់


  ដូច្នេះអ្នកបានអធិស្ឋានទទួលជឿព្រះអង្គជាព្រះសង្រ្គោះ​ និងជាព្រះអម្ចាស់រួចហើយ។ អ្នកនឹងមិនដែលសោកស្ដាយឡើយ!​ ជីវិតអស់កល្បជានិច្ចថ្មីមួយរបស់អ្នកក្នុងព្រះគ្រិស្តបានចាប់ផ្ដើម និងឈានទៅមុខហើយ។ ប្រសិនបើអ្នកមិនទាន់បានទទួលជឿព្រះយេស៊ូនៅឡើយ សូមអានឡើងវិញត្រង់ចំណុចខាងលើ។ កិច្ចការបន្ទាប់នៅខាងក្រោមនេះ គឺសម្រាប់អស់អ្នកដែលបានទទួលជឿលើព្រះយេស៊ូរួចហើយ។ ប្រសិនបើអ្នកចង់ស្គាល់ព្រះអង្គបន្ថែមទៀត ដំបូងអ្នកអាចអានអំពីព្រះអង្គនៅក្នុងព្រះគម្ពីរបាន ជាពិសេសគឺក្នុងកណ្ឌសម្ពន្ធមេត្រីថ្មី។


តើនឹងមានអ្វីបន្ទាប់?


  ជីវិតរបស់អ្នកអាចនឹងផ្លាស់ប្តូរ​ ដូចបទពិសោធន៍តាមលំដាប់នៃអ្វីៗខាងក្រោមនេះ។ កុំបារម្ភ។ ចូរចុចអានបន្តទៀត។


  

ប្រាប់ទៅកាន់នរណាម្នាក់ថាអ្នកទទួលជឿព្រះយេស៊ូ


 វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកចែករំលែកអំពីការសម្រេចចិត្តរបស់អ្នកទៅកាន់នរណាម្នាក់។ តើអ្នកឲ្យតម្លៃទៅកាន់ព្រះយេស៊ូកម្រិតណានោះ គឺត្រូវបានមើលឃើញក្នុងជំហាននេះហើយ។ សូមពិចារណាព្រះបន្ទូលរបស់ព្រះអង្គដូចខាងក្រោមនេះ​។

   

ព្រះយេស៊ូ:

ម៉ាថាយ ជំពូក ១០​​ ខ ២៨-៣៣​ ២៨ «កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់​វិញ ព្រោះ​ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន។ ២៩ ធម្មតា​គេ​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន។ ទោះ​បី​ថោកយ៉ាង​នេះ​ក៏​ដោយ ប្រសិន​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​ទេ​នោះ ក៏​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី​ឡើយ។  ៣០ រីឯ​អ្នក​រាល់​គ្នា​វិញ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា​ក៏​ព្រះអង្គ​រាប់​អស់​ ដែរ។ ៣១ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត។ ៣២ អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌។ ៣៣ រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​ដែរ»។


សាវកយ៉ូហានៈ

  យ៉ូហាន ជំពូក១២ ខ​ ៤២-៤៣ ៤២ ក្នុង​ចំណោម​អ្នក​ដឹក​នាំ មាន​គ្នា​ច្រើន​នាក់​ជឿ​លើ​ព្រះអង្គ​ដែរ ប៉ុន្តែ អ្នក​ទាំង​នោះ​ពុំ​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ខាង​គណៈ​ផារីស៊ី និង​ខ្លាច​គេ​ដេញ​ចេញ​ពី​សាលា​ប្រជុំ ៤៣ ដ្បិត​ពួក​គេ​ចូល​ចិត្ត​ទទួល​សិរី‌រុងរឿង​ពី​មនុស្ស​ជា​ជាង​ទទួល​សិរី‌រុងរឿង​ពី​ព្រះ‌ជាម្ចាស់។


  

ដើរតាមព្រះយេស៊ូ


នៅក្នុងថ្ងៃដែលព្រះយេស៊ូបានបំពេញពេលវេលារបស់ទ្រង់ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់នៅលើផែនដី នៅជាសាច់ឈាម គឺជារូបកាយដែលព្រះបិតាបានប្រទានឲ្យ ទ្រង់តែងមានព្រះបន្ទូលថា៖ «ចូរមកតាមខ្ញុំ»។ វាពិតជាមានន័យណាស់សម្រាប់អ្នកដែលមានរូបកាយនៅក្បែរព្រះយេស៊ូ និងមានរូបកាយដើរតាមព្រះអង្គ ប្រៀបដូចជាសត្វចៀមដើរតាម អ្នកគង្វាលអញ្ចឹងដែរ។

  

ក្នុងចំណោមយើងដែលបានទទួលជឿព្រះយេស៊ូ ជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់របស់យើង នៅក្នុងពេលវេលារបស់យើងនេះ យើងក៏បានទទួលការត្រាស់ហៅពីព្រះយេស៊ូដូចគ្នាដែរថា៖ «ចូរមកតាមខ្ញុំ»។

  

ដូច្នេះ តើយើងត្រូវដើរតាមព្រះយេស៊ូដោយរបៀបណា​ឥឡូវនេះ បើទ្រង់បានមានព្រះជន្មរស់ឡើងវិញ និងបានយាងទៅគង់នៅជាមួយព្រះបិតាហើយនោះ?


ព្រះយេស៊ូបានយាងមកដើម្បីឲ្យយើងមានជីវិត ជាជីវិតថ្មី កើតឡើងដោយព្រះវិញ្ញាណ។ ជីវិតថ្មីរបស់យើងជាមួយព្រះយេស៊ូ ក្នុងការដើរតាមទ្រង់ គឺជាការដើរខាងវិញ្ញាណ។ ត្រូវតែប្រាកដថាយើងបន្តរស់នៅក្នុងរូបកាយជាមនុស្សរបស់យើង រហូតដល់ព្រះបិតានាំយើងទៅផ្ទះជាមួយនឹងទ្រង់ នោះជាពេលដែលយើងស្លាប់ទៅ តាមពេលវេលាកំណត់របស់ព្រះអង្គ។ ប៉ុន្ដែពេលដែលយើងបានទទួលជឿព្រះយេស៊ូដោយស្មោះអស់ពីចិត្ត វិញ្ញាណរបស់យើងដែលនៅក្នុងរូបកាយរបស់យើង ត្រូវបានប្រោសឲ្យរស់ឡើងវិញ។ នេះគឺជាការចាប់ផ្ដើមមួយ។ ដើម្បីមានបទពិសោធន៍លូតលាស់ខាងឯវិញ្ញាណ យើងអាចដើរតាមព្រះអង្គដូចចំណុចខាងក្រោមនេះ។


  

ការប្រកបជាមួយនឹងព្រះជាម្ចាស់

  

អធិស្ឋានៈ

  

ការអធិស្ឋានជាប្រចាំថ្ងៃគឺជាអំណោយដ៏អស្ចារ្យ ជាឱកាសដ៏ធំមួយក្នុងការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ ពាក្យអធិស្ឋាន ត្រូវបានសរសេរឡើងជាច្រើនដងនៅក្នុងព្រះគម្ពីរ។ ទ្រង់សព្វព្រះហឫទ័យយ៉ាងខ្លាំងចំពោះសហប្រតិបត្តិការនេះ។ សេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺមិនអាចកាត់ថ្លៃបានឡើយ ហើយអំណាចរបស់ទ្រង់ ក៏គ្មានព្រំដែនដែរ។ ត្រូវដឹងថា ទ្រង់មិនដែលជាប់រវល់ពេក ដោយមិនបានស្ដាប់ការអធិស្ឋានរបស់អ្នកឡើយ។ ការអធិស្ឋានគឺជាការប្រកបដ៏សាមញ្ញអំពីបញ្ហាធំ ឬបញ្ហាតូចតាចបំផុតនៅក្នុងជីវិតអ្នកមួយជាមួយនឹងព្រះជាម្ចាស់។ ពុំចាំបាច់រៀបពាក្យជាផ្លូវការណាមួយដែរ។ ចូរនិយាយទៅកាន់ព្រះអង្គដូចជា ឪពុក​ ជាមិត្តភក្តិ ជាគ្រូបង្រៀនជាដើម។ អ្នកអាចអធិស្ឋានម្នាក់ឯង ឬជាមួយមនុស្សផ្សេងទៀត បានគ្រប់ពេលវេលា គ្រប់ទាំងបញ្ហាទាំងអស់ នៅក្នុងចិត្តស្ងាត់ៗ ឬ បន្លឺសម្លេងខ្លាំងក៏បាន។ 

  

បន្ទាប់ពីមនុស្សលោកបានបែកចេញពីព្រះជាម្ចាស់ ដោយសារបាបមក សមាសភាពរបស់ព្រះជាម្ចាស់ត្រូវបានបិទបាំង។  នៅក្នុងសញ្ញាចាស់នៃព្រះគម្ពីរ ព្រះជាម្ចាស់បានមានព្រះបន្ទូលសន្យានូវកិច្ចការជាច្រើន។ ក្នុងចំណោមសេចក្ដីសន្យាទាំងនោះ មានសេចក្ដីសន្យាមួយដែលទ្រង់បានមានព្រះបន្ទូលថា៖ «ទ្រង់នឹងប្រទានព្រះសង្គ្រោះមួយអង្គ ដើម្បីយាងមកស្តារធ្វើឲ្យមនុស្សលោកមានជីវិតវិលមករកទ្រង់វិញ» ព្រះអង្គមួយអង្គនេះមានព្រះនាមថា ព្រះមេស្ស៊ី ឬ ព្រះគ្រិស្ត ព្រះនាមទាំងនេះមានន័យថា អ្នកដែលព្រះជាម្ចាស់ចាក់ប្រេងតាំងអភិសេកឲ្យធ្វើជាស្តេច។ ទ្រង់មានព្រះបន្ទូលទៀតថា៖ «ទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់មនុស្សលោក»។ 


ចាប់ពីមានព្រះបន្ទូលសន្យានេះមក នៅក្នុងសញ្ញាចាស់ យើងអាចមើលឃើញពីការបំពេញព្រះបន្ទូលសន្យានេះកើតឡើងនៅក្នុងសញ្ញាថ្មី ដែលបានពណ៌នាពីព្រះត្រីឯក គឺ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកដែលទទួលបានចាក់ប្រេងតាំងឲ្យធើ្វជាស្តេចនោះ គឺព្រះយេស៊ូគ្រិស្តជាព្រះរាជបុត្រានៃព្រះជាម្ចាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលមានព្រះជន្មរស់។ 


  មានខគម្ពីរជាច្រើនបាននិយាយអំពី ព្រះត្រីឯក ទាំងក្នុងសញ្ញាចាស់ និង សញ្ញាថ្មី។ ទាក់ទងនឹងការអធិស្ឋាន យើងត្រូវបានណែនាំឲ្យអធិស្ឋានក្នុងព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ សូមស្ដាប់នូវព្រះបន្ទូលសន្យាដូចខាងក្រោម​។ 


១ យ៉ូហាន ជំពូក ១ ខ ១-៣ ១ ឯសេចក្ដីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះ‌ពាល់ ខាងឯព្រះ‌បន្ទូលនៃជីវិត ២ ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់‌កល្បជានិច្ច ដែលពីដើមស្ថិតនៅនឹងព្រះវរ‌បិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ ៣ ដូច្នេះ សេចក្ដីដែលយើងខ្ញុំបានឃើញ ហើយឮនោះ យើងខ្ញុំប្រាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្ដីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរ‌បិតា និងព្រះ‌យេស៊ូគ្រិស្ត ជាព្រះ‌រាជ‌បុត្រាទ្រង់។

  

 ២ កូរិនថូស ​ ជំពូក ១៣​​ ខ ១៤​ ១៤ សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូគ្រិស្ត និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ​និង​សេចក្ដី​ប្រកប​គ្នា​ជាមួយនឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ អាម៉ែន។

  

ការសរសើរតម្កើងៈ


ការសរសើរតម្កើងគឺជាផ្នែកមួយទៀតនៃការប្រកបជាមួយព្រះជាម្ចាស់។ វាជាការពិតណាស់ដែលយើងត្រូវអរគុណ និង សរសើរដល់មនុស្សជាច្រើនទៅតាមមូលហេតុផ្សេងៗ។ ប៉ុន្តែមានតែព្រះជាម្ចាស់មួយអង្គគត់សមនឹងទទួលការសរសើរទាំងអស់។ មានទីកន្លែងដ៏ខ្ពស់មួយដែលត្រូវបានរក្សាទុកសម្រាប់តែព្រះជាម្ចាស់មួយអង្គគត់ ដើម្បីទទួលបានការសរសើរតម្កើង។ 

    

ការដឹងគុណ និងការអរគុណនឹងចាប់ផ្ដើមកើតឡើងពីក្នុងដួងចិត្តរបស់អ្នក ក្នុងវិញ្ញាណរបស់អ្នក ទៅចំពោះព្រះជាម្ចាស់សម្រាប់កិច្ចការទាំងអស់ដែលទ្រង់បានធ្វើ ហើយនឹងបន្តធ្វើ។ ចូរអ្នកធ្វើការសរសើរតម្កើងព្រះអង្គ នៅពេលដែលអ្នកនៅម្នាក់ឯង ឬ នៅជាមួយមនុស្សដទៃទៀត​ សូមសរសើរតម្កើងដោយស្ងៀមស្ងាត់ ឬ បន្លឺសំឡេងខ្លាំងៗក៏បាន។ 


ហេព្រើរ ជំពូក ១៣ ខ ១៥ ១៥ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរ ដោយ‌សារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះ‌នាមទ្រង់។

    

វិវរណៈ ជំពូក ១៩​ ខ ៥​  ៥ រួច​មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា អស់​ទាំង​បាវ​បម្រើ​ទ្រង់ និង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។


  

អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ព្រះគម្ពីរ)


ការអានព្រះបន្ទូលព្រះជាម្ចាស់ជាប្រចាំ គឺជាដំណើរផ្សងព្រេងមួយ និងជាផ្នែកមួយដ៏សំខាន់នៃជីវិតថ្មីរបស់អ្នកនៅក្នុងព្រះអង្គ។ ព្រះអង្គបានទំនាក់ទំនងតាមព្រះហឫទ័យរបស់ទ្រង់ទៅកាន់អ្នកបម្រើរបស់ទ្រង់តាមរយៈព្រះវិញ្ញាណរបស់ទ្រង់អស់ជាច្រើនសហស្សវត្សរ៍មកហើយ។ អ្នកទាំងអស់នោះក៏បានកត់ត្រាទុកនូវព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាអ្វីដែលគេតែងតែហៅថា បទគម្ពីរ។


២ ធីម៉ូធី ជំពូក ៣​ ខ ១៦ ១៦ គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ។ 

  

បទគម្ពីរអាចត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ គឺកណ្ឌសម្ពន្ធមេត្រីចាស់ និង កណ្ឌសម្ពន្ធមេត្រីថ្មី។ កណ្ឌសម្ពន្ធមេត្រីចាស់ គឺគ្របដណ្ដប់លើកិច្ចការ និង ដំណោះស្រាយជាច្រើនរបស់ព្រះជាម្ចាស់ តាំងពីមុនការបង្កើត និងការសំដៅលើយាងមករបស់អ្នកដែលព្រះជាម្ចាស់ចាក់ប្រេងតាំងធ្វើជាស្តេច​ គឺព្រះគ្រិស្ត ព្រះមេស្ស៊ី ព្រះយេស៊ូ ដែលជាព្រះសង្រ្គោះ។ កណ្ឌសម្ពន្ធមេត្រីថ្មីគ្របដណ្ដប់លើព្រឹត្តិការណ៍ជាក់ស្តែងជុំវិញពីការយាងមករបស់ព្រះយេស៊ូ (ព្រះនាមរបស់ទ្រង់ជាភាសាអារ៉ាម គឺយេស៊ូ) និង សំដៅទៅលើព្រឹត្តិការណ៍នាពេលអនាគត រាប់បញ្ចូលទាំងសេចក្តីបញ្ចប់នៃអាថ៌កំបាំងរបស់ព្រះជាម្ចាស់ និងមនុស្សលោក។

  

ពេលវេលានៅក្នុងការអានបទគម្ពីរទាំងអស់របស់អ្នកមានតម្លៃគួរឲ្យយកចិត្តទុកដាក់ណាស់សម្រាប់អ្នក។ នៅពេលអ្នកកំពុងចាប់ផ្ដើមជីវិតថ្មីរបស់អ្នកជាមួយនឹងព្រះជាម្ចាស់ អ្នកអាចទូលសុំទ្រង់ពីត្រង់ចំណុចដែលអ្នកត្រូវចាប់ផ្ដើមអាន។ ដំបូងបំផុត អ្នកគួរតែចាប់ផ្ដើមអាន ពីការយាងមករបស់ព្រះយេស៊ូជាព្រះសង្គ្រោះនៅក្នុងព្រះគម្ពីរកណ្ឌសញ្ញាថ្មី។ ចំណុចល្អក្នុងការចាប់ផ្ដើមនោះ គឺគួរតែអាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អណាមួយ ដូចជា ម៉ាថាយ ម៉ាកុស លូកា ឬ យ៉ូហាន។  កណ្ឌគម្ពីរកិច្ចការរបស់ពួកសាវក គឺជាបទគម្ពីរមួយទៀតដែលត្រូវអានបន្ទាប់។

   

ចូរស្វែងរកនូវការបកប្រែ ឬកំណែនៃការបោះពុម្ពដែលល្អៗ។ ការបកប្រែល្អៗមួយចំនួនមានដូចជា ព្រះគម្ពីរបរិសុទ្ធ១៩៥៤, ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន២០០៥, និងព្រះគម្ពីរបរិសុទ្ធកែសម្រួល២០១៦ ជាដើម។​ ត្រូវជៀសវាងការបកប្រែដែលផលិតឡើងដោយក្រុមខុសឆ្គងមួយចំនួន ដែលតែងតែនិយាយថា អ្នកត្រូវតែប្រើប្រាស់ការបកប្រែរបស់ពួកគេ ឬស្រដៀងនេះ ដែលពួកគេថា មានតែការបកប្រែរបស់ពួកគេតែមួយគត់ដែលត្រឹមត្រូវ។


យើងខ្ញុំណែនាំឱ្យអ្នកទិញច្បាប់ចម្លងនៃបទគម្ពីរដែលបានបោះពុម្ព។ ការសិក្សាមួយដែលប្រសើរ ត្រូវបានធ្វើឡើងជាមួយច្បាប់ចម្លងដែលបានបោះពុម្ពទល់នឹងច្បាប់ចម្លងអេឡិចត្រូនិក។ ពិតប្រាកដណាស់ ច្បាប់ចម្លងអេឡិចត្រូនិចក៏អាចអានបានផងដែរ។ ប៉ុន្តែការសិក្សាបានបង្ហាញថា មិនមែនគ្រាន់តែទាក់ទងនឹងការអានបទគម្ពីរប៉ុណ្ណោះទេ ការយល់ដឹងនៅពេលអានទម្រង់បោះពុម្ព គឺខ្ពស់ជាងពេលអានជាទម្រង់អេឡិចត្រូនិក។


ជាទូទៅការអានព្រះបន្ទូលព្រះជាម្ចាស់ មិនធ្វើឲ្យអ្នកបាក់ទឹកចិត្តនោះទេ ព្រោះរាល់ការអាន ដំបូងៗហាក់បីដូចមិនសូវជាពាក់ព័ន្ធនោះទេ សូមបន្តការអានរបស់អ្នកជារៀងរាល់ថ្ងៃចុះ។ ដំណើរការដំបូងៗគឺប្រៀបដូចជាការផ្គុំរបស់ចូលគ្នាដែរ។ ប្រសិនបើអ្នកមើលតែមួយជ្រុងនៃរបស់នោះ អ្នកអាចនិយាយបានថា វាអត់បានការ ឬអ្នកមិនយល់ពីវានោះទេ។ តែប្រសិនបើអ្នកបន្ថែមជ្រុងផ្សេងៗទៀតបញ្ចូលគ្នា នោះធ្វើឲ្យរូបភាពទាំងនោះកាន់តែច្បាស់ឡើង។ ដូច្នេះបទគម្ពីររបស់ព្រះជាម្ចាស់ក៏ដូចគ្នាដែរ។


  

ការប្រកបគ្នាជាមួយអ្នកជឿផ្សេងទៀត


អ្នកមិនមែនជាមនុស្សដំបូងដែលដើរតាមព្រះយេស៊ូទេ។ មានមនុស្សជាច្រើននាក់ទៀតដែលបានជួបទ្រង់មុនអ្នក បើគិតត្រឡប់ទៅពេលវេលានៃព័ន្ចកិច្ចរបស់ព្រះយេស៊ូនៅផែនដី។ មនុស្សមួយក្រុមនេះ រួមទាំងអ្នក ឥឡូវនេះត្រូវបានគេហៅថាពួកជំនុំ(ក្រុមជំនុំ) ឬរូបកាយនៃព្រះគ្រិស្ត។ នៅចំណុចស្នូលនៃពួកជំនុំ គឺជាក្រុមគ្រួសារខាងវិញ្ញាណមួយនៃអ្នកដើរតាមព្រះយេស៊ូដែលប្រកបគ្នា។


ពាក្យថាពួកជំនុំមានន័យត្រង់ថា៖ «ការប្រមូលផ្ដុំ» ឬ«ប្រមូលផ្ដុំ» ហើយពាក្យថាពួកជំនុំក៏ត្រូវបានប្រើសម្រាប់សំដៅលើរចនាសម្ព័ន្ធណាមួយ ឬ ក្នុងតំបន់ណាមួយដែលជាទីកន្លែងដែលអ្នកដើរតាមព្រះយេស៊ូប្រមូលផ្ដុំគ្នា។ មនុស្សម្នាក់អាចនិយាយថា ខ្ញុំកំពុងទៅព្រះវិហារ(ពួកជំនុំ)ថ្ងៃនេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះអ្នកត្រូវចាំថា ពួកជំនុំ(ព្រះវិហារ)ដែលពិតប្រាកដនោះ គឺជាការជួបជុំគ្នារបស់អ្នកដើរតាមព្រះយេស៊ូ ដែលពួកគេជាមនុស្សនៅរស់ តគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត។


ការដែលយើងប្រមូលផ្តុំជួបជុំគ្នានោះហើយ ជាការដែលយើងមានការប្រកបនឹងគ្នា ឬ មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ ការប្រកបគ្នាគឺមានសារៈសំខាន់ណាស់ សម្រាប់ការលូតលាស់ខាងឯវិញ្ញាណ។ លោកិយ គឺមនុស្សដែលមិនបានទទួលការសង្គ្រោះ នឹងមិនអាចលើកទឹកចិត្តអ្នកបានឡើយក្នុងការដើរតាមព្រះយេស៊ូ។ មានមនុស្សមួយចំនួនទៀត ក៏ព្យាយាមរារាំងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះយេស៊ូ។ ប៉ុន្តែ សូមអ្នកកុំបោះបង់។ 


យ៉ូហាន ជំពូក ១៥ ខ ១៨ ១៨បើសិនជាលោកិយស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន។


ការចំណាយពេលជាមួយគ្នាទៅវិញទៅមក នឹងជួយចម្រើនកម្លាំងដល់អ្នក។ សព្វថ្ងៃនេះមានទស្សនវិជ្ជាមួយ «ទៅតែម្នាក់ឯង» នៅក្នុងចំណោមមនុស្សមួយចំនួនដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ ដោយនិយាយថា៖ «ខ្ញុំអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់នៅកន្លែងណាដែលខ្ញុំចង់ទៅ។ ខ្ញុំមិនចាំបាច់ទៅព្រះវិហារក៏បាន។ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ ហើយវាមានគ្រោះថ្នាក់ដល់ខាងវិញ្ញាណរបស់អ្នកជឿ និងលើអ្នកគិតបែបនេះទៀតផង។ ចូរពិចារណាដូចខាងក្រោម។


ហេព្រើរ ជំពូក ១០ ខ ២៤ - ២៥ ២៤ ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ២៥ ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។


សូមស្វែងរកព្រះវិហារដែលបង្រៀនតាមបទគម្ពីរដែលជឿលើព្រះវត្តមាននៃព័ន្ធកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ទូលសុំព្រះវរបិតាពីទីកន្លែងណាដែលអ្នកអាចជួបជុំគ្នាជាមួយពួកអ្នកជឿផ្សេងទៀតបាន។ ចូរស្វែករកទ្រង់ ហើយទៅព្រះវិហារណាដែលព្រះអង្គដឹកនាំអ្នកទៅ។ 



ការជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធ


ព្រះវរបិតាមានបំណងព្រះហឫទ័យឲ្យលោកអ្នកទទួលយកព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះវិញ្ញាណរបស់ទ្រង់។ ចូរកុំប្រព្រឹត្តកំហុស។ ការទទួលយកព្រះវិញ្ញាណបរិសុទ្ធ គឺជាអំណោយមួយ។  ព្រះវិញ្ញាណរបស់ទ្រង់មិនត្រូវបានប្រទានឲ្យមកអ្នកដូចជាកម្រៃដែលអ្នកអាចរកបាននោះឡើយ។ ពេលដែលអ្នកទទួលយកព្រះយេស៊ូ វិញ្ញាណរបស់អ្នកត្រូវបានសម្អាតឲ្យស្អាតដោយព្រះលោហិតរបស់ទ្រង់។ ការអត់ទោសដែលសម្អាតវិញ្ញាណរបស់អ្នកនោះ ក៏មិនមែនជាកម្រៃដែលអ្នកអាចរកបាន ហើយការទទួលយកព្រះវិញ្ញាណបរិសុទ្ធក៏មិនមែនជាកម្រៃដែលអ្នកអាចរកបាននោះដែរ។ ។ ជាមួយការអត់ទោសនោះ គឺព្រះវិញ្ញាណបរិសុទ្ធយាងមកគង់នៅក្នុងអ្នក។ ប្រសិនបើអ្នកមិនទាន់បានទទួលព្រះវិញ្ញាណបរិសុទ្ធទេ ចូរអានព្រះបន្ទូលរបស់ព្រះយេស៊ូដូចខាងក្រោម។ 


លូកា ជំពូក ១១ ខ ១១-១៣ ១១«ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រីមិនដែលមានឪពុកណាយកពស់អសិរ‌ពិសឲ្យវាទេ ១២ បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណាយកខ្យា‌ដំរីឲ្យវាដែរ។ ១៣ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះ‌បិតាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះ‌វិញ្ញាណបរិសុទ្ធ ឲ្យអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។



ពិធីជ្រមុជទឹកនៅក្នុងទឹក


បើសិនជាយើងមើលពីស្ថានភាពមនុស្សលោកដោយភាពស្មោះត្រង់បំផុត វាមិនចំណាយពេលយូរនោះទេក្នុងការដែលអាចឃើញពីឫសគល់នៃបញ្ហាដែលចេញពីធម្មជាតិរបស់ពួកគេ។ ការស្អប់របស់ពួកគេ ចំពោះគំនិតប្រាជ្ញារបស់ព្រះជាម្ចាស់ មានតាំងពីដើមមកហើយ។ ការកុហក ការលួច ការស្អប់ ការបង្កគ្រោះថ្នាក់ ការមិនគោរព ការព្រងើយកន្តើយចំពោះព្រះជាម្ចាស់ និងក្នុងចំណោមលក្ខណៈជាច្រើនផ្សេងទៀត ត្រូវបានរកឃើញយ៉ាងងាយស្រួល។ ហេតុអ្វី?


និន្នាការនេះគឺត្រូវបានស្គាល់ថា ជាបាបពីធម្មជាតិ ។ នេះមិនមែនបានន័យថា គ្រប់គ្នាអាក្រក់នោះទេ ប៉ុន្តែក៏មិនមែនបានន័យថាគ្រប់គ្នាល្អដែរ។ នៅពេលដែលព្រះយេស៊ូ ព្រះមេស្ស៊ី(ព្រះគ្រិស្ត)ជាអ្នកដែលព្រះជាម្ចាស់ចាក់ប្រេងតាំងអភិសេកធ្វើជាស្តេច បានយាងមក ទ្រង់បានយកឈ្នះលើកម្រិតនៃភាពមិនល្អឥតខ្ចោះនេះ ដោយរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះ។ ទ្រង់ចាប់កំណើតមកដោយគ្មានបាបពីធម្មជាតិសោះ។ ទ្រង់ប្រសូតមកពីព្រះបិតាតាមរយៈផ្ទៃនាងព្រហ្មចារី ម៉ារី  ហើយទ្រង់ឈ្នះលើបាបគ្រប់ពេលទាំងអស់ ជាពិសេសសម្រាប់អ្នកដែលជ្រកកោននៅក្នុងទ្រង់។


ជីវិតដែលទ្រង់បានប្រទានមកយើង គឺឲ្យយើងមានសេរីភាព ពីបាបពីធម្មជាតិ តាមរយៈព្រះយេស៊ូគ្រិស្ត។  ផ្នែកមួយនៃការអនុវត្តសេរីភាពនេះកើតឡើងតាមរយៈពិធីជ្រមុជទឹកនេះឯង។

 

រ៉ូម ៦​​៖១-៤ ១ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ត្រូវ​ឲ្យ​យើង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចំរើន​ឡើង​ឬ​អី  ២ទេ មិន​ត្រូវ​ឡើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ បាន​នៅ​រស់​ក្នុង​អំពើ​បាប​ទៀត​បាន ៣តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា យើង​ទាំង​ប៉ុន្មាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌យេស៊ូគ្រិស្ត នោះ​គឺ​បាន​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​សុគត​នៃ​ទ្រង់​ដែរ ៤ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ជា​ព្រះ‌គ្រិស្ត​បាន​រស់​​ឡើង​វិញ ដោយ‌សារ​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា​ដែរ។


២ កូរិថូស ជំពូក៥ ខ១៧ ដូច្នេះ បើអ្នកណានៅក្នុងព្រះ‌គ្រិស្ត អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!

 

កូល៉ុស ជំពូក២​ ខ៨-១២​ ៨ ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បឋម​សិក្សា​របស់​លោកិយ គឺ​មិន​តាម​ព្រះ‌គ្រិស្ត​ទេ។  ៩ដ្បិត​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​ជា​រូប​រាង​នៅ​ក្នុង​ព្រះគ្រិស្ត ១០ ហើយ​អ្នក​រាល់​គ្នា​បាន​ពេញ​លេញ​ក្នុង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​សិរសា​លើ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នានា​ទាំង​អស់។​ ១១ នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​កាត់​ស្បែក​ខាង​ព្រះ‌គ្រិស្ត ដោយ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​នេះ​ចេញ។ ១២ ពេល​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​ព្រះ‌អង្គ​នៅ​ក្នុង​ពិធី​ជ្រមុជទឹក នោះ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ‌អង្គ​ដែរ ដោយ​សារ​ជំនឿ​លើ​ព្រះ‌ចេស្ដា​របស់​ព្រះ ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។


តាមរយៈព្រះយេស៊ូ ទាសភាពរបស់អ្នកចំពោះបាបពីធម្មជាតិ ឬរូបកាយនៃសាច់ឈាមដែលមានតាំងពីកំណើតនៅក្នុងមនុស្សជាតិទាំងអស់ត្រូវបានបំផ្លាញ។ ពិធីបុណ្យជ្រមុជទឹក គឺជាផ្នែកមួយនៃដំណើរការនោះ។


ទាក់ទងនឹងលក្ខណៈជាក់លាក់នៃពិធីបុណ្យជ្រមុជទឹក មានមតិខុសគ្នាអំពីរបៀបដែលពិធីបុណ្យជ្រមុជទឹកគួរតែត្រូវបានអនុវត្ត ការជ្រមុជទឹកនៅក្នុងទឹក ឬគ្រាន់តែជាការប្រោះទឹក។ ព្រះគម្ពីរបាននិយាយសំដៅចំៗតែម្ដងថាមនុស្សគ្រប់គ្នាត្រូវទទួលពិធីជ្រមុជទឹកនៅក្នុងទឹក មិនមែនប្រោះទឹកនោះទេ។

ទាញយក

សន្តិភាពបានមកដល់ហើយ ជាគេហទំព័រភាសាខ្មែរ - រូបភាពឃ្យូអរកូដ (png)

Download

សន្តិភាពបានមកដល់ហើយ ជាខិត្តប័ណ្ណ-ខាងមុខ (png)

Download

សន្តិភាពបានមកដល់ហើយ ជាខិត្តប័ណ្ណ-ខាងក្រោយ (png)

Download

Powered by